April 21, 2018

មន្ត្រី​​ក្រសួង​មហាផ្ទៃ​ថា ការ​តាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ពី​ក្រៅ​ប្រទេស​​នាំ​ឲ្យ​បែកបាក់​ជាតិ

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ មាន ឫទ្ធិ RFA 2018-04-19

មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ អះអាង​ថា ចំណាត់​ការ​តាម​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ​រួម​ទាំង​លោក សម រង្ស៊ី គឺជា​ការ​បំបែកបំបាក់​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ នេះ ហាក់​ជា​ការ​ចំអក​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​បាន​ព្រមាន​មិន​ដាច់​ពី​មាត់ ពី​ការ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​នេះ ជា​ច្រើន​លើក​ច្រើន​សា។ អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា របប​លោក ហ៊ុន សែន អាច​នឹង​កំពុង​ព្យាយាម​ទប់​ស្ថានការណ៍ និង​កម្ដៅ​នយោបាយ មិន​ឲ្យ​ធ្លាក់​ផុង​ជ្រៅ​ជាងនេះ​ទៀត ដើម្បី​ទុក​ច្រក​រក​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ។





លោក ខៀវ សុភ័គ ថា ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ធ្វើ​យុទ្ធនាការ​ការទូត​យ៉ាងសកម្ម​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី នា​មួយ​រយៈពេល​ចុងក្រោយ​នេះ​ថា គឺជា​ការ​យក​សាំង​មក​ចាក់​លើ​ភ្លើង ដើម្បី​ឲ្យ​បែកបាក់​ជាត​៖ «ហ្នឹងហើយ​ចាក់​សម្ដី​ពូ​ឲ្យ​អស់​អាស៊ីសេរី ហើយ​កុំ​កាត់​កុំ​កង​អី។ ជា​សំណួរ​ឌឺ យក​សាំង​ចាក់​លើ​ភ្លើង ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​បែកបាក់ ហើយ​យើង​អង្គុយ​មើល យើង​រស់នៅ​ប្រទេស​សេរី អ៊ីចឹង​ហើយ។ យើង​ល្អ សប្បាយ​ចិត្ត ស្រុក​យើង​កើត​សង្គ្រាម​ដូច​ស៊ីរី»។

ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ បែប​នេះ ធ្វើ​ឡើង​ក្រោយពេល​អាស៊ីសេរី ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ជុំវិញ​ថា​តើ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​របស់​លោក មានបាន​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ណាមួយ តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន​លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ ដែល​បាន​មាន​វត្ត​មាននៅ​ទឹកដី​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ​ឬទេ ដូច​តាម​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​មិន​ដាច់​ពី​មាត់ ជាច្រើនលើក​ច្រើន​សា​នោះ​ដែរ​ឬទេ។ ប្រតិកម្ម​របស់​លោក ខៀវ សុភ័គ បែប​នេះ ហាក់​ជា​សារ​ទះ​កំភ្លៀង​មួយ​យ៉ាង​ចាស់ដៃ ទៅ​ចៅហ្វាយនាយ​របស់​លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ធ្លាប់​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស ថា​ជា​ក្រុម​ភេរវករ ឬ​ក្រុម​ក្បត់ជាតិ ដែល​មិន​អាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត ហើយ​ត្រូវតែ​តាម​ចាប់ខ្លួន​ឲ្យ​បាន បើ​ហ៊ាន​ធ្វើ​សកម្មភាព​ណាមួយ​នៅ​ក្នុង​ទឹកដី​អាស៊ី​នោះ។

លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ «អ្នកខ្លះ​គឺ​អា​អ្នក​រត់​ចោលស្រុក​ហ្នឹង សម្ពាធ​សម្ពាធ​សម្ពាធ​! អញ្ជើញ​មក សម្ពាធ វា​ត្រូវ​ក្បាល ហ៊ុន សែន ហើយ។ សម្ពាធ​តិច​ប៉ះ​ខ្លួនឯង ហើយ​ខ្ញុំ​សុំ​ផ្តាំ​ណាស់ កុំ​មក​អាស៊ី​ឲ្យ​សោះ​។ សុំ​កុំ​មក​ក្បែរ​អាស៊ី​! បើ​អ្នកឯង​តាំង​ខ្លួន​ធ្វើជា​ភេរវករ​ហើយ ខ្ញុំ​នឹង​តាម​យក​អ្នកឯង​ទាល់តែ​រួច។ ទាល់តែ​បាន​! ឥឡូវ​គេ​កំពុង​ប្រកាស​ខ្លួន​គេ​ជា​ភេរវករ​ហើយ​។ មិនមែន​គ្រាន់តែ​ជា​អង្គការ​ក្រៅច្បាប់​ទេ ជា​ភេរវករ​តែម្ដង។ ជា​អង្គការ​ភេរវកម្ម»។

លោក ហ៊ុន សែន គូស​បញ្ជាក់​ដែរ​ថា កម្ពុជា​អាច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​បណ្ដា​ប្រទេស​ប្រទេស​នៅ​អាស៊ី ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​គ្រប់ពេលវេលា បើ​ហ៊ាន​ឈាន​ជើង​ជាន់​ទឹកដី​អាស៊ី។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ព្យាយាម​បដិសេធ​មិន​ឆ្លើយតប​ជុំវិញ​សំណួរ​អំពី​ចំណាត់​ការ​តាម​ចាប់ខ្លួន​នេះ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ហាក់​នៅ​ស្ងៀមស្ងាត់​មិន​ហ៊ាន​ធ្វើ​សកម្មភាព​តាម​ចាប់ខ្លួន ឬ​ធ្វើ​បត្យាប័ន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ដោយ​គ្រាន់តែ​ព្រមាន​ជា​ការ​កម្លា​បែបនេះ ទំនងជា​ការ​ព្យាយាម​ទប់​ស្ថានការណ៍ និង​កម្ដៅ​នយោបាយ មិន​ឲ្យ​ធ្លាក់​ផុង​ជ្រៅ​ជាង​នេះ​ទៀត ដើម្បី​ទុក​ច្រក​រក​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ជាពិសេស​ក្រោយពី​មាន​ជំនួប​រវាង​ប្រមុខ​ការទូត​ជប៉ុន ជាមួយ​នឹង​លោក ហ៊ុន សែន រួចមក ដែល​កាល​ណោះ​ជប៉ុន នៅតែ​បាន​ទទូច​ឲ្យ​របប​លោក ហ៊ុន សែន ពិចារណា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នា​ពេល​ខាងមុខនេះ។ លោក​បណ្ឌិត មាស នី លើកឡើង​ថា ទាំង​ជប៉ុន និង​ទាំង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​សុទ្ធតែ​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស មិន​ចង់​ធ្វើ​អ្វីមួយ​ឲ្យ​មិន​សម​ហេតុផល​ឡើយ ដែល​នាំ​ឲ្យ​បាត់បង់​ភាព​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន ក្នុង​ការ​ធ្វើជា​អ្នក​សម្របសម្រួល​ឡើយ៖ «ដូច​ខ្ញុំ​ជម្រាប​ជូន​អ៊ីចឹង ជួនកាល​វា​អាច​មាន​អ្វីមួយ​ដែល​គណបក្ស​កាន់អំណាច​កំពុង​ពិចារណា ដោយសារតែ​ការ​ជួប​គ្នា​ចុងក្រោយ​ជាមួយ​មន្ត្រី​ការទូត​ជប៉ុន។ ខ្ញុំ​សង្ឃឹម​ថា អ្នកនយោបាយ​នឹង​ចាប់ផ្ដើម​ទប់ខ្លួន​រៀងខ្លួន ដើម្បី​រក​មធ្យោបាយ​រក​ច្រកចេញ​ណាមួយ​ក្នុង​ពេល​មិនយូរប៉ុន្មាន​ខាងមុខ»។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ថា​តើ​របប​ក្រុងភ្នំពេញ មាន​បាន​ធ្វើការ​ស្នើសុំ​ជា​ផ្លូវការ​ណាមួយ​ដែរ​ឬទេ អំពី​ការ​ធ្វើ​បត្យាប័ន​ណាមួយ​នោះ ក៏ប៉ុន្តែ​ពុំ​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ឡើយ។

បើ​ទោះ​បី​ជា​មានការ​ព្រមាន​របស់​លោក ហ៊ុន សែន អំពី​ការ​តាម​ចាប់ខ្លួន​នេះ ក៏ដោយ របប​លោក ហ៊ុន សែន ជាទូទៅ​តែងតែ​ស្ងប់ស្ងាត់​មិន​ធ្វើ​ចំណាត់ការ​នេះ​ឡើយ ជាក់ស្ដែង​រួម​ទាំង​ជាមួយ​ប្រទេស​បារាំង ដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយគ្នា​នោះ។ ផ្ទុយ​ពី​ការ​លើកឡើង​បែប​កម្លា​របស់​លោក ហ៊ុន សែន នេះ របប​របស់​លោក កន្លងទៅ ធ្លាប់​បាន​ដាក់​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​ឡើយ ដោយ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​ព្រំដែន​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឲ្យ​ដឹក​លោក សម រង្ស៊ី ចូល​ស្រុក​ឡើយ បើទោះបីជា​កាលណោះ លោក សម រង្ស៊ី ចង់​ជម្នះ​មក​ទទួលទោស​ទណ្ឌ​នៅ​កម្ពុជា​ក៏ដោយ។

នៅ​ពេល​មាន​វត្តមាននៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ព្រមាន​ជាថ្មី​ម្តង​ទៀត​ថា ចលនា​ងើប​បះបោរ​នឹង​កើតមានឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ខាងមុខនេះ​ទេ។ លោក​ក៏បាន​អំពាវនាវ​ទៅកាន់​ពិភពលោក កុំ​ឲ្យ​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម និង​ទទួលស្គាល់​ការបោះឆ្នោត​ខាងមុខនេះ​ឲ្យ​សោះ ដោយ​លោក​អះអាង​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ប្រសិនបើ​ពុំ​មាន​វត្តមាន​បក្ស​សង្គ្រោះជាតិ។ លោក ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ៕

4 comments:

KhmerBTB said...

You are such an idiot , stop lying . You won't do it because you can't do it . If that is what you think , why did you put a lot of politicians political activists in jail without a proper reason ?

Son Taim said...

You and your CPP/Hun Sen are stupid idiot! you/Hun Sen already did and doing to make បែកបាក់​ជាតិ. So stop barking so stupid!

Justic Justice said...

Hun Sen CPP has nothing else to do accept target their weaker opponents. The truth is Hun Sen is under Vietnamese VC controlled and has no idea on how to run the nation accept taking order from them crooks to bark like a mad dog. Exactly as his communist bosses wanred him to do. But once he is no longer useful, that is it, he and his dynasty will be gone for good for sure. Just like they did to King Sihanouk and his dynasty.

Communists event killed their own whores, like Sihanouk wife Monique and so, Bun Runny Hun Sen will be no different really. During next election Communist VC spy will eliminate Hun Sen from his existence and will frame it on CNRM. Why? Because that is what they do for 1000s of years, to make sure that Cambodia belonging to China.

Imagine 1.4 billion Chinese vs 15 millions Cambodia, hmm. Chinese can swallow her unless than 24 hours. Right now, Chinese could see that Hun Sen is working for 2 masters. As a result, he could be loyal to 1 but not the other. Chinese would never trust him. They know that his wife is a VC spy and wife whores who slept with countless Vietnamese men., as a revenge between husband and wife, exactly as communists planned. Like to destroy the, is to use one against the other. Just like during King Dumb Sihanouk, using multiple women and made his wife Monique goes crazy and that as a result of that, she set to revenge by helping to rule to ruin her and her people.

Communists are very good at that, by using their whores to win all wars. But once VC Vietnamese no longer useful, they too will be gone. Chinese is using VC Vietnamese to kill khmers ((borrowing hands), and once done, that is it, Vietnamese will be the next victims. In other Chinese going war without firing a shot.

Therefore, Hun Sen be prepared because the worst is yet to come. Chinese will kill you and your dynasty to finish off the game of ethnic cleansing. Chinese then will migrating in by the millions, ready to counter VC Vietnamese to finish off the game as well. The end.

Kim Ea said...

How can Khmer nation will be in harmony again ? No, We're Khmer people have no preference value for these two maniac unprecedented leader. They both created more impact of confrontational and brew up more idiot rhetoric in this poor societies than tried to DE_ESCALATED the situation amicably . These political Leaders of this nation known just how to put more gasoline on fired and stirring more hardship for their population even they known well that war will bring more devastating and hardship ,than find good resolution to resolve the problem .Khmer still can not understand why they used available draconian forces to quashed the problem and seething more rage to innocent public than a reconciliation and tried to de-escalated the problem . As a Khmer citizen i condemn these unwillingness of promoting more peaceful atmosphere than a calamity rhetoric . Both of them must be blame because they choose a confrontation as their patron dictated than the interest of their own blood race .No one of these two big parties dare not to tell all Khmer the true nature of resolution to lives in harmony .