October 17, 2017

បក្សប្រហាររដ្ឋធម្មនុញ្ញនៃលោក ហ៊ុន សែន

​​​​​​​​​​​​​​ទស្សនៈប្រចំាសប្តាហ៍ ថ្ងៃទី ១៦ តុលា ២០១៧
ដោយ សុីនិត្ថ

លោក ហ៊ុន សែន ស្រេកនឹងអំណាចគ្មានអៀនខ្មាសប្រើកលល្បិចកំហូចយកតុលាការជាឈ្នាន់ឆ្ពោះទៅរកការរំលាយគណបក្សសង្គ្រោះជាតិដែលមានអាសនៈ ៥៥ បោះឆ្នោតឲ្យដោយប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនចេះអស់មិនចេះហើយតាមមាត់មនុស្សម្នាក់ ដើម្បីបម្រើមហិជ្ជតាលោភលន់អំណាចរបស់បក្សខ្លួន ខ្ញុំមិនដឹងថាបណ្ឌិតខ្វេះសុខ ទូច បណ្ឌិតសភាស្អីគេនោះយល់វិលក្បុងពីមាត្រាខ្លះដែលចែងទាក់ទងពីការសើរើរដ្ឋធម្មនុញ្ញនៃមាត្រា១៥១​ ឬ១៥៣ ដែលចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និង របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ» sic។

គណបក្សអង្កាច់អង្កោច រកតែកន្លះសំឡេងក្នុងសភាមិនបានផងរាប់ចូលជា «ពហុបក្ស» នោះមិនត្រឹមត្រូវទេ គ្រាន់តែបង្កើតឲ្យល្អមើលប៉ុណ្ណោះ ដូចជាគណបក្សយុវជន ពេជ ស្រស់ ឬបក្សទ្រង់រណប្ញទ្ធិ ដែលឈ្លក់អំណាច លុយកាក់ ពិសេសក្បត់វិញ្ញាណក្ខន្ធកូនចៅស្មោះស្ម័គ្រ ប្តូរស្លាប់ជាមួយព្រះអង្គក្នុងរដ្ឋប្រហារឆ្នំា១៩៩៧។ ដូចលោក ហ៊ុន សែន បានថ្លែងថា «កម្ពុជានឹងក្លាយទៅជាឋានសួគ៌ប្រជាធិបតេយ្យ» និយាយគួរឲ្យខ្មាសខ្មោច។​ ឧ​ទាហរណ៍ ប្រទេសអង់គ្លេស បារំាង អាមេរិកំាង ជាដើម គណបក្សមានសំឡេង ក្នុងសភាភាគច្រើនគណបក្ស ធំៗមាន ​តៃពីរទេ គេបូកសំឡេងបញ្ជូលគ្នាតម្រូវឲ្យមានមតិភាគច្រើនជាដាច់ខាតមុនសើរើច្បាប់ ​ចៀសវាងមិនឲ្យ ជនឬក្រុមណាងាយសើរើច្បាប់បម្រើតំរេកផ្ទាល់ខ្លួនទេ។

ការចាប់លោក កឹម សុខា ដ៏កំរោលទំាងយប់ដាក់ពន្ធនាគារ​។ ការកម្ទេចលោក សម រង្សុី ពីឆាក នយោបាយ​ និងបំណងរំលាយគណបក្សសង្គ្រោះជាតិ និង ការចែកកៅអីតំណាងរាស្ត្របក្ស សង្គ្រោះជាតិទៅឲ្យគណបក្សតូចៗ ជាបក្សប្រហាររដ្ឋធម្មនុញ្ញ។​ តាមជំពូកទី៧ មាត្រា ៧៦​​ សរសេរថា «តំណាងរាស្ត្រ ត្រូវជ្រើសតំាងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ នឹងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់» sic។

តើលោក ហ ស យកតំណាងរាស្ត្របក្សសង្គ្រោះជាតិរបស់ម្ចាស់ឆ្នោត ទៅចែកគ្នាទៅគណបក្ស តូចៗ ដូចល្បែងកូនក្មេងលេងបាយឡុកបាយឡឬ?

ប្រតិកម្មប្រឆំាង ហ៊ុន សែន​ ពីសំឡេងន្តរជាតិគ្រប់ទិសទីជាអាទិ លោកស្រី រ៉ូ​ ណាស្មីត្ស (U.N. Special Rapporteur), លោក​ ប្រេដ អាដាម Human Rights Watch, Global Witness, សភាអឺរ៉ុប សហរដ្ឋអាមេរិក បារំាង អូស្ត្រាលី អុីតាលី សហសភា​អាសុី ។ល។

ថ្មីៗនេះសមាជិកសភា និង​ ព្រឺទ្ធសភាសហរដ្ឋអាមេរិក​ព្រមាន​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​រូបមន្ត ក្នុង​ការ​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​តែង​ធ្វើទុក្ខបុកម្នេញ​ មក​លើ​គណបក្ស​ប្រឆាំង និង​រំលោភ​​ប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក ហ ស​ មិនខ្វល់ឈឺក្បាល ដោយគំនិតខ្លៅឆ្វេងបំផុត អត្មានិយមលែងគិតប្រយោជន៍ជាតិជាធំ។

កើតមកឈាមជ័រជាខ្មែរ​គួរឃើញភាពវេទនារបស់អ្នកក្រឈាមខ្មែរដូចគ្នាឬក៏មនុស្សជាតិដូចគ្នា មិនត្រូវមើលឃើញតែពួកមួយក្តាប់តូច ដែលមានលុយរាប់កោដិ លានដុល្លារ​​ ដីរាប់ពាន់ ហិតា ចំណែកអ្នកក្ររកដីធ្វើស្រែចម្ការចិញ្ជឹមក្រពះពំុចង់បាន។ល។ ពួកអ្នកមានភ្លេចក្រ ក្រោយប៉ុល ពត ម្នាក់ៗមានតែខោអាវមួយចង្កេះទេ​ ប្រហែលគេភ្លេចអស់ហើយ​​ sic.

ព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅថា «គ្មានអ្វីស្ថិតស្ថេរទេ» Nothing is Permanent.

5 comments:

KhmerBTB said...

Anh Hun Sen . Ah na thum jeang anh ? Ber jong leng sak merl tov , anh ach komdor ban lolz

Kim Ea said...

Some thing Khmer must worry about ,soon or later this dictator traitor maniac ,will order these brainless dogs congressman and congress ladies to change a new amendments to put This Kampuchea nation as Yuan sovereignty . Then treason Hun Sen install by Vietnam will order their hiding Vietnam troop, in Khmer army to kill all Khmer who dare to stand up or raise up protest against Them . What the corrupt world laws man will do ? Useless talk or warning ?

Narin Vong said...

CNRP leaders ran away from their responsibility. They can only talk tough and secretly conspire with the US to overthrow the current government. The evidence is clear. And when the law has caught up with them, now they disappear.

All they do now and then is to blaim on Hun Sen. Yes, they are playing "baby's game" by crying and yelling when they cannot get things their way.

You want to talk about poor people? Where are you now? We were poor after the death of the Khmere Rouge, but we didn't run away from our country. We stayed and worked to raise our family from poor until today.

Hun Sen has to do his job to protect us. The law is clear, when the party leaders have abandoned their post, the party must be dissolved and all the seats will be allocated.

Kohtral said...



Ah choy mray yuon Narin Vong


O_O said...

RUN, JAIL OR DIED, RAINSY CHAIRMAN OF CNRP CHOOSE TO RUN (A MONKEY). KHMER PEOPLE BLIND EYES SELECTED BAD LEADERS TO LEAD THEIR BRAINS AND THE COUNTRY WHO'S ELSE MUST BE BLAME! ALEV