August 12, 2017

យោធា​កម្ពុជា​វិល​ត្រឡប់​ពី​ព្រំដែន​​​ខណៈកង​ទ័ព​ឡាវ​ដក​ចេញ​ពី​កម្ពុជា



រថយន្ត​ដឹក​ទាហាន​កម្ពុជា ត្រឡប់​ពី​តំបន់​ព្រំដែន​ដែន​ដែល​មាន​ជម្លោះ​ជាមួយ​ភាគី​ឡាវ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr

ដោយ ម៉ែន សុធីរ RFA 2017-08-12

កង​កម្លាំង​យោធា​ដែល​ត្រូវ​បាន​បញ្ជូន​ពី​រាជធានី និង​ខែត្រ​នានា​នៃ​ប្រទេស​កម្ពុជា ទៅ​តំបន់ព្រំដែន​​នៅ​ចំណុច​អូរអាឡៃ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា បាន​វិល​ត្រឡប់​មកបន្ទាយ​​វិញ​ជា​បណ្ដើរៗ​ហើយ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​នោះ។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ឲ្យ​ដឹង​ថា កងទ័ព​ឡាវ បាន​ដក​ចេញ​ពី​ទឹក​ដី​កម្ពុជា ទាំង​ស្រុង​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា រី​ឯ​កងទ័ព​កម្ពុជា បាន​ចូល​យក​ទីតាំង ១០​ចំណុច​តាម​ព្រំដែន​ដែល​ឡាវ ធ្លាប់​គ្រប់គ្រង​កន្លង​មក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ែន សុធីរ ជុំវិញ​បញ្ហា​នេះ៖

2 comments:

Hemondno Viata said...

-តើលាវឯណាហានក្លាឈ្លានខ្មែរ យុទ្ធសាស្ត្រយួនហ្វេជាអ្នកបញ្ជារ សូមខ្មែរម្ចាស់ដីជ្រាបយល់គ្រប់គ្នា
លាវតាមបញ្ជាតែយួនទាំងអស់។-បើទំនាស់កើតមាននៅព្រំយួនខ្មែរ បង្ហាញល្បិចដុះស្លែច្បាស់ខ្មែរស្រីប្រុស
ត្រូវចេញពីលាវទើបយួនមិនខុស ស្នៀតញុះញង់នេះត្រូវចេញទ្វាក្រោយ ។
-បើទំនសស់កើតមានពីព្រំខ្មែរយួន នោះសញ្ញាមួកឌួនបង្ហាញច្បាស់មុខក្រោយ 
នេះល្បិចជួយគ្នាមិនឲ្យរុះរោយ  ច្រកចេញនេះមួយទើបស្ទួយអំណាច សែនបាន ។

Son Taim said...

Dirty trick Hun Sen/Youn play on Khmer people before election