April 20, 2017

បទសម្ភាសន៍​អំពី​ផល​ប៉ះពាល់​តំបន់​រ៉ាំសា​ដោយសារ​ទំនប់​វារីអគ្គិសនី​ដនសាហុង



អតីត​អ្នក​ឃ្លាំ​មើល​បរិស្ថាន​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr

ដោយ ម៉ែន សុធីរ RFA 2017-04-20

តំបន់​រ៉ាំសា គឺ​ជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ឡាយ​ព្រះហស្តលេខា​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​មាន​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

តំបន់​រ៉ាំសា បាន​ផ្តល់​ប្រយោជន៍​ដល់​អេកូ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ខែត្រ​ស្ទឹងត្រែង និង​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​រយ​គ្រួសារ​នៅ​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នឹង​នេះ តំបន់​នេះ​កំពុង​រង​ឥទ្ធិពល និង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៅ​ប្រទេស​ឡាវ។

តើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង របស់​ឡាវ ធ្វើ​ឲ្យ​ប៉ះពាល់​ដូចម្តេច​ខ្លះ​ដល់​តំបន់​ការពារ​រ៉ាំសា?

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក ម៉ែន សុធីរ ជាមួយ​អតីត​អ្នក​ឃ្លាំ​មើល​បរិស្ថាន​នៃ​អង្គការ​ទន្លេ​បី លោក មៀច មាន ជុំវិញ​រឿង​នេះ៖

No comments: